ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដោតកាសត្រចៀកកំពុងសាកថ្មទូរស័ព្ទបណ្ដាលអោយឆក់ស្លាប់

ចែករំលែក៖

ខេត្តសៀមរាប: យុវជនម្នាក់ដោតកាសត្រចៀកកំពុងសាកថ្មទូរស័ព្ទ ដេកស្លាប់លើគ្រែក្នុងបន្ទប់ក្រោយផ្ទះបណ្ដាលអោយឆក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឈានចូលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩ នៅជិតសាលាឃុំស្រែណូយ ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុស អាយុ១៩ ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើកញ្ជក់)បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានអោយដឹងថា តាមការរៀបរាប់របស់ ឈ្មោះវុធ ឡាយប៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលជាមេជាងកញ្ជក់ បានអោយដឹងថា ជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរស័ព្ទបណ្ដាលឲ្យឆក់ស្លាប់។

មូលហេតុបណ្ដាលអោយស្លាប់ជនរងគ្រោះបានសាកថ្មទូរស័ព្ទ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរស័ព្ទបណ្ដាលឲ្យឆក់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនី ពិតមែន រួចបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖