ខេត្តកំពង់ធំ: បុរសចំណាស់ម្នាក់ដេកស្លាប់និងអង្រឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចជើងភ្នំសន្ទុក ស្ថិតក្នុងភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ ផន រិទ្ធ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិចំពុះក្អែក១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
តាមការបំភ្លឺរបស់ ឈ្មោះ ខ្លឹង រ៉ា ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិចំពុះក្អែក ១សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) បានរៀបរាប់ជូនសមត្ថកិច្ចថាកន្លងមកប្ដីរបស់ខ្លួនមានជំងឺបេះដូងប្រចាំកាយ (បេះដូងរីក) នៅព្រឹកថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៩ បានធ្វើដំណើរចេញផ្ទះឆ្ពោះទៅវត្តពោធិញាណនៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពេលចូលរួមហែរកឋិននៅវត្តនេះរួចបាននាំក្រុមគ្រួសារចូលកម្សាន្តលេងនៅតំបន់ភ្នំសន្ទុក។
ចំណែកឈ្មោះ ម៉ែន ឬទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិចំពោះក្អែកមួយ សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករួមដំណើរជាមួយបានបញ្ជាក់ថាជនរងគ្រោះពេលមកដល់តំបន់ភ្នំសន្ទុកគាត់មានអាការ:មិនសូវស្រួលខ្លួនក៏បានសម្រាកនៅលើអង្រឹងលើរោងនៅជើងភ្នំ រីឯពួកគាត់និងប្រពន្ធ និងបងប្អូនសាច់ញាតិនាំគ្នាឡើងទៅលើភ្នំសន្ទុក។
ឈ្មោះ ស៊ីម ណេត ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាម្ចាស់រោងបានរៀបរាប់ថា ពេលពួកគាត់មកដល់បានមកសម្រាកនៅលើរោងរបស់ខ្លួនមួយសន្ទុះក្រោយមកក៏នាំគ្នាឡើងលេងនៅលើភ្នំ រីឯជនរងគ្រោះ ឈ្មោះ ផង រិទ្ធ គាត់សម្រាកនៅលើអង្រឹងលើរោងតែម្នាក់ឯង ដោយបើកទូរសព្ទស្ដាប់បានរយៈពេលប្រហែលជាងមួយម៉ោងប្រពន្ធរបស់គាត់ចុះពីលើភ្នំមកវិញនឹងសាច់ញាតិគាត់ពេលមកដល់រោងខ្ញុំគាត់បានឃើញប្ដីគាត់សម្រាកលើអង្រឹងដោយចំហមាត់រីឯទូរស័ព្ទនៅឮសំឡេងក៏មើលឃើញសភាពមិនស្រួលបានអង្រួនទើបដឹងថាប្ដីរបស់ខ្លួនផុតដង្ហើមមិនដឹងពីស្មើណាទេក៏នាំបងប្អូនជួយធ្វើចលនាឱ្យនៅតែមិនដឹងខ្លួនទៀត។
ក្រោយដឹងព័ត៌មានខាងលើ កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលលោកគ្រូពេទ្យ និងរដ្ឋអំណាចភូមិ ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យទីកន្លែងកើតហេតុនិងសាកសព ឆ្លងកាត់ការពិនិត្យ យើងពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ក្រោយពិនិត្យចប់យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
សនិដ្ឋានជនរងគ្រោះបាន ស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន ( មូលហេតុមានជំងឺបេះ ដូង នេះរ៉ាំរ៉ៃជាយូរមកហើយ)៕ ប៊ុនរិទ្ធី