ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ ហ៊ានចូលគាស់សោ ការ៉ាស់សាំងយកម៉ូតូ និងទូរសព្ទបានសម្រេច នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈម៉ូតូហុងដា២០១៧មួយ គ្រឿង និងទូរសព្ទ័ត្រូវបានជនសង្ស័យ ចូលគាស់ក្នុងការ៉ាស់សាំងមួយ កន្លែងយកទៅដោយសុវត្ថិភាពទាំងយប់ ខណៈអ្នកយាមដេកលង់លក់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាចន្លោះម៉ោង១ ទៅម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩​ ស្ថិតនៅចំណុចការ៉ាសសាំងយីហោសម្បត្តិដាវី ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា តាមអ្នកយាមការ៉ាស់សាំងសម្ភារ រួមមានម៉ូតូមួយគ្រឿង ម៉ាក HONDA ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១៣៧០ និងទូរស័ព្ទមួយគ្រឿងម៉ាក OPPO ។

ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែករកឃាត់ខ្លួន ឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖