ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ ពីជនរងគ្រោះ ។
ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញសមត្ថកិច្ច បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ០២០ ដបចខ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ចេញដោយលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បញ្ជាឲ្យឈ្មោះ អូន សាយ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ឲ្យចូលទៅបង្ហាញខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ ពីជនរងគ្រោះនោះ ។
ចំណែកជនរងគ្រោះឈ្មោះសឿម សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ប៉ែន នួន