ព័ត៌មានទាន់ហេតុការណ៍៖

កំពុងចំតិតគូថអ៊ុតអាប៉ោងប៉ូលីសមកដល់ឃាត់ខ្លួន២ នាក់ និងច្រើននាក់ផ្សេងទៀតនាំគ្នារត់បាតជើងសព្រាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ ក្រុមមនុស្សអ្នកញៀនល្បែងពីរនាក់ក្នុងចំណោមច្រើននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជួបជុំគ្នាលេងអាប៉ោងយ៉ាងសប្បាយអឺងកងរួចមក ។ ក្រោយឃាត់មនុស្សសមត្ថកិច្ចនៅដកហូតបានម៉ូតូ និងសម្ភារៈជាច្រើនទៀត ។

ការបង្ក្រាបល្បែងស៊ីសងនេះធ្វើឡើង ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមុទ្រទឹកកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ជ័យ លួន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ ខាងលើ និងអ្នកលេងឈ្មោះ លី ជុំនាប់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់  បាននាំខ្លួនម្ចាស់ផ្ទះម្នាក់ និងអ្នកលេងម្នាក់ មកសាកសួរបំភ្លឺតាមនីតិវិធី។

ប្រភពបន្តថា ក្រៅពីឃាត់ខ្លួនមនុស្សពីរនាក់ហើយ សមត្ថកិច្ចនៅដកហូតសម្ភារៈរួមមាន៖ម៉ូតូចំនួន០៥គ្រឿង ១-ម៉ូតូម៉ាកសងសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ ១FP ៧៨៤៨ ។ ២-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម  គ្មានស្លាកលេខ(ម្ចាស់ម៉ូតូឈ្មោះលី ជុំនាប់) ។ ៣-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។
៤-ម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១E.៩២៩៣។ ៥-ម៉ូតូ គុបមូល០១គ្រឿង, មួកការពារចំនួន០៣, លុយខ្មែរចំនួន៦១៥៥០០រៀល, លុយដុល្លារ៣$, កាបូប២, ទៀន៤ដើម, ទូរស័ព្ទ០១គ្រឿង ម៉ាកអូប៉ូ, ស្បែកជើង៣គូ – ហ្វឺត០២, ប៊ិច០២ , ស្រោមវ៉ែនតា០១, ការតុង០១ – កំរាល០១ និងគំរប០១ – ចាន០១ និងទ្រនាប់០១ ។

លោកវរសេនីយ៍ឯកប៊ុតប៊ុនធឿន បានអោយដឹងថា យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អគឺម្ចាស់ផ្ទះដែលសមត្ថកិច្ចឃាត់ខ្លួនបានបើកអោយក្រុមអ្នកញៀនល្បែងនេះលេងច្រើនថ្ងៃមកហើយ។មុនឈានដល់ការបង្ក្រាបសមត្ថកិច្ចរបស់លិកបានចុះទៅអប់រំណែនាំច្រើនលើកមកហើយតែម្ចាស់ផ្ទះខាងលើមិនព្រមធ្វើតសមការណែនាំទើបលើកនេះលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបតែម្តង។

នៅចំពោញមុខសមត្ថកិច្ចស្ត្រីទាំងពីរបានសារភាពថាពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងប្រាកដមែន។

ក្រោយពីសាកសូររួចរាល់ សមត្ថកិច្ចបានរៀបចំឯកសារបញ្ជូនទៅកាន់ការរិយាល័យព្រហ្មទណ្ឌដើម្បីចិត្តការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖