ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ខណះកំពុងជិះPassap បានសម្រេចកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ខែវិច្ឆិការឆ្នាំ២០១៩ចំណុចស្ថានីយ៍ប្រេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។ហើយត្រូវបាននគរបាលធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់នៅចំណុចការដ្ឋានសំណង់មួយកន្លែងភូមិក្រាំងអង្រក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែដដែលទើបនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។
ជនសង្ស័យទី១ឈ្មោះ សឿន អាណាន់ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី០២ឈ្មោះ ខឿន សុភារិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង ខណ្ឌសែនសុខ។ ទី៣ឈ្មោះ អួន លីមហុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៤ឈ្មោះ ប្រុស ម៉េងហុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះលីម ចែ ភេទប្រុស៣៦ឆ្នាំ មុខរបរកម្មកររ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។
ទូរស័ព្ទដៃ ដែលជនសង្ស័យឆក់ពីជនរងគ្រោះម៉ាក IPhone 6Plus. ពណ៌ផ្កាឈូក។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានpassap ចេញពីសណ្ឋាគារណាហ្គាវើល បំណងទៅផ្ទះនៅជម្ពូវ័ន្តសង្កាត់ចោមចៅទី៣ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០២គ្រឿងដោយមួយគ្រឿង១ម៉ាកហុងដាឌ្រីមសង់០១៦ ពាក់ស្លាកលេខភ្នំពេញ1GI-5018. ទី២ម៉ាកហុងដាឌ្រីមសង់០១៨ ពាក់ស្លាកលេខភ្នំពេញ1HA-0531 មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់គាត់បានសម្រេចហើយគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងនគរបាលបានស្គាល់ពិនភាគជាមុខសញ្ញាចាស់ទើបធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់នៅចំណុចការដ្ឋានសំណង់មួយកន្លែងភូមិក្រាំងអង្រក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខទើបនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។
បច្ចុប្បន្នជនសង្ស័យបានប្រគល់អោយផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តបន្តតាមនីតិវិធី ៕សុខាសែនជ័យ