ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់កិនម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងធ្វើការគោលបំណងត្រលប់ទៅផ្ទះ បែរជាអកុសលត្រូរថយន្ដដឹកខ្សាច់កិនបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័។

ហេតុការណ៍​នេះ  បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៤០នាទីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីអ្នកធ្វើការជាមួយបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះឈ្មោះ រឹម សាវុធ អាយុ៣២ ឆ្នាំមុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពដដែលបានបន្ដថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ដែលពាក់ស្លាក លេខភ្នំពេញ1HI-9170 ចេញពីកន្លែងធ្វើការក្នុងគោលបំណងត្រលប់នៅផ្ទះនៅភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដដឹកខ្សាច់កិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច  ។

ប្រភពសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ដែល ពាក់ស្លាកលេខភ្នំពេញ1HI-9170 ម្នាក់ឯងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខផ្សារមនោរម្យ ផ្លូវជាតិលេខ៤ ក៏បានទាក់ដៃចង្កូតជាមួយរថយន្ដមិនចាំម៉ាកបណ្ដាលឲ្យអោយដួលដោយចៃដន្យក៏មានរថយន្ដដឹកខ្សាច់មួយគ្រឿងទៀតមកពីក្រោយកិនជនរងគ្រោះបែកក្បាលស្លា
ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ចំណែ កតៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ដកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុជួយសម្រួល ចរាចរណ៍ ដើម្បីបញ្ចៀស់ការកស្ទុះរួចទាក់ទងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងអូសរថយន្ដ និង ម៉ូតូ យកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖