ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទបានហេីយតែត្រូវជនរងគ្រោះឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីជារកទិញទូរស័ព្ទខណៈម្ចាស់ហាងយកទូរស័ព្ទឲ្យមេីល ស្រាប់តែរត់ឡេីងម៉ូតូបំណងគេចខ្លួន តែត្រូវបានម្ចាស់ហាងឃាត់បានភ្លាមៗតែម្តង ។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩​​ ចំណុច​កន្លែង​លក់​ទូរស័ព្ទ​ ភូមិ​ត្រពាំង​ជ្រៃ​  សង្កាត់​កាកាបទី២​ ខណ្ឌ​ពោធិ៍សែនជ័យ​។

ជនសង្ស័យ​ឈ្មោះ​ នី​ រីណា​ ភេទស្រី​ អាយុ៣៦ឆ្នាំ មុខរបរ​មិនពិត​ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កាកាបទី២​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះ​មានឈ្មោះ​  ទុំ​ រាទី​ ភេទ​ប្រុស​ អាយុ៣១ឆ្នាំ មុខរបរ​លក់ទូរស័ព្ទ​ ស្នាក់នៅបន្ទប់ជួល​ ភូមិ​ត្រពាំង​ជ្រៃ​  សង្កាត់​កាកាបទី២​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

តាមសម្តីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ ខណៈគាត់កំពុងអង្គុយលក់ទូរស័ព្ទស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធូដេ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CW 5837 មកធ្វេីជារកទិញទូរស័ព្ទ និងសុំមេីល ពេលនោះរូបគាត់ក៏យកទូរស័ព្ទមួយគ្រឿងម៉ាក​អាយហ្វូនសិច​ ​ពណ៌​ទឹកមាស​  លាយស​ ឲ្យភ្លាមនោះស្រាប់តែជនសង្ស័យដាក់ទូរស័ព្ទចូលក្នុងកាបូបស្ពាយរួចរត់ឡេីងជិះម៉ូតូចេញទៅតែត្រូវរូបគាត់ដេញចាប់បានភ្លាមៗរួចរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី  ៕ សុខាសែនជ័យ


ចែករំលែក៖