ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មីបំផុត៖ អាកាសចរណ៍ ថៃអ៊ែរវ៉េរ និយាយថា សម រង្ស៊ី មិមិនបានកក់សំបុត្រនោះទេថ្ងៃនេះ 

ចែករំលែក៖

បុគ្គលិក​អាកាសចរណ៍​ ថៃអ៊េរវែបនរមួយរូប បាននិយាយថា មេដឹកនាំ​គណបក្សប្រឆាំង​កម្ពុជា លោកសម រង្ស៊ី មិនត្រូវបានអនុញ្ញាត​ឲ្យធ្វើដំណើរតាមយន្តហោះ​ពីទីក្រុងប៉ារីស ប្រទេសបារាំង ​ទៅកាន់ទីក្រុងបាងកក ដោយសារតែ​ការកក់សំបុត្រ​របស់​គាត់ មិនមានប្រសិទ្ធភាព ។

លោក សម រង្ស៊ី បានប្តេជ្ញា​វិលត្រឡប់ចូលស្រុក​ពី​ការនិរទេសខ្លួន​ ទៅកាន់ប្រទេសបារាំង​នោះ​​នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​ដឹកនាំចលនារបស់ខ្លួន​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចយូរឆ្នាំ​ចេញពី​តំណែង ។

បុគ្គលិក​អាកាសចរណ៍​បំពាក់ទង់ជាតិប្រទេសថៃ នៅឯ អាកាសយានដ្ឋាន Charles De Gaulle ទីក្រុងប៉ារីស ដែលបានឆ្លើយទូរស័ព្ទជាមួយភ្នាក់ងារព័ត៌មាន AP ប៉ុន្តែបដិសេធផ្តល់​អត្តសញ្ញាណរបស់ខ្លួននោះ​បាននិយាយថា សំបុត្រ​មានសុពលភាព​មិនត្រូវបានចេញ​​ជូន​សម្រាប់ឈ្មោះ សម រង្ស៊ី​នោះឡើយ នៅលើជើងហោះហើរថ្មីៗបំផុត​ថ្ងៃសៅរ៍(ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩) នេះ ។

លោក សម រង្ស៊ី បានបង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុករបស់លោក អំពីអ្វីដែលលោកបាននិយាយថា គឺជាសំបុត្រយន្តហោះរបស់លោក ដែលបង្ហាញថា លោកមានការកក់ទុកសម្រាប់ការហោះហើរនៅថ្ងៃព្រហស្បតិ៍ ។ រូបថតនេះ ក៏បានបង្ហាញពីឯកសារយោង អំពីការកក់សំបុត្រយន្តហោះ និងលេខសំបុត្រ ហើយដែលបើកលទ្ធភាព ឲ្យគាត់អាចផ្លាស់ប្តូរ តាមរយៈប្រព័ន្ធអ៊ីនធើណេត ទៅកាន់ប្រទេសទីបី។

លោកសម រង្ស៊ីបានប្រាប់អ្នកយកព័ត៌មាននៅឯព្រលានយន្តហោះថា ក្រុមហ៊ុនអាកាសចរណ៍ថៃ “បាននិយាយថា ពួកគេបានទទួលបម្រាមពីថ្នាក់លើ មិនអនុញ្ញាតឱ្យរូបខ្ញុំឡើងជិះយន្តហោះនេះទេ” ។

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ បានថ្លែងថា លោកសម រង្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃទេ ៕

 


ចែករំលែក៖