ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ គ្មានសង្ឃឹមជាប់ឆ្នោតអាណត្តិទីពីរជាបន្តទៀតឡើយ ក្រោយបេក្ខភាពមានឥទ្ធិពលឈរឈ្មោះបោះឆ្នោត២០២០

ចែករំលែក៖

ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០ និងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ដោយបេក្ខភាពមកពីគណបក្ស ប្រជាធិបតេយ្យគឺជាបុគ្គលមានឥទ្ធិពលនៅក្នុងសង្គម​ហើយធ្លាប់មានបទពិសោធន៍ក្នុងនយោបាយដឹកនាំអាមេរិកទៀតផង។

កាលពីថ្ងៃទី​៧ ខែវិច្ឆិកា​ ប្រព័ន្ធផ្សព្វផ្សាយអាមរិកបានផ្សាយថា អតីតអភិបាលក្រុង ញូវយ៉ក លោក Michael Bloomberg ​បានត្រៀមលក្ខណ​ឈរឈ្មោះប្រជែង បេក្ខភាព ប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ​​ ដើម្បីបោះឆ្នោត នៅឆ្នាំ​២០២០ តទល់ជាមួយ​លោកត្រាំ ។

សារព័ត៌មាន​ The New York Times ​បានផ្សាយថា នៅក្នុងសប្តាហ៍នេះ អតីត អភិបាលក្រុង អាយុ​៧៧ឆ្នាំ​បានសម្រេច ដាក់ឯកសារ​ចូលរួមប្រជែអ​តំណែងប្រធានាធិបតី​។​ប្រភពព័ត៌មានបានឲ្យដឹងថា ​មហាសេដ្ឋី Bloomberg ​បានបញ្ជូនសមាជិករបស់ខ្លួន​ ទៅកាន់រដ្ឋ​ Alabama ​ដើម្បីសុំហត្ថលេខា ពីអ្នកគាំទ្រ ដើម្បីចូលរួម ប្រជែងតំណែង ប្រធានាធិបតី​។

កាលពីខែ មីនា កន្លងមក​លោក​ Bloomberg ធ្លាប់បានប្រកាសថា លោកនឹងមិនឈរឈ្មោះបោះឆ្នោតនោះលើយ​។ ប៉ុន្តែ ជំនួយការផ្ទាល់របស់ខ្លួនបានលើកឡើងពីគោលបំណងប្រជែងចូលកាន់តំណែងប្រធានាធិបតីនៅសេតវិមាន នៅតែមានដដែល។ លោក​ Howard Wolfson ​ទីប្រឹក្សារបស់លោក Bloomberg បានលើកឡើងថា ​ជាមួយនឹងស្នាដៃកាលពីអតីតកាល​​ លោក អាចយកឈ្នះប្រធានាធិបតី ដូណាលត្រាំ ក្នុងការបោះឆ្នោត ឆ្នាំ​២០២០។

បច្ចុប្បន្ន បេក្ខភាពលេចថ្លោជាងគេគឺ អតីតអនុប្រធានាធិបតី ជូ បៃឌិត ​ដោយលោកទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ នៅក្នុងការស្ទងមតិនាពេលកន្លងមក ។ ប៉ុន្តែ ការបង្ហាញខ្លួនរបស់លោក​ Bloomberg ​អាចបង្កការរាំងស្ទះ​មួយចំនួន ដល់តំណែងជាបេក្ខភាពតែមួយគត់តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជេងតំណែង ប្រធានាធិបតីជាមួយលោក ត្រាំ​ ៕


ចែករំលែក៖