ខេត្តបន្ទាយមានជ័យៈ ពលករខ្មែរម្នាក់ស្លាប់និង១៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេីកំណាត់ផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ។
យោងតាមរបាយការណ៍ សមត្ថកិច្ចពីខេត្តចាន់បុរី ប្រទេសថៃ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអោយដឹងថា មានរថយន្តIZUZUមួយគ្រឿងពណ៌មាសពាក់ស្លាកលេខ១៥១៨ ពីបាំងដឹកពលករប្រុស ស្រីទៅបេះផ្លែត្រង៉ែនបានបែកកង់ក្រឡាប់រថយន្ត ដឹកពលករខ្មែរ បណ្ដាលអោយមានមនុស្សចំនួន ១៥នាក់ រងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍នោះមានពលករ ខ្មែរម្នាក់បានបាត់បង់ជីវិត។
បប្រភពពីភ្នាក់ងារសង្គ្រោះ (សារស្វាងបូរិណប៊ូនខេត្ដចាន់បុរី) ប្រាប់ថា ហេតុការណ៍នេះបានកេីតឡើង នៅលេីផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបាន សមត្ថកិច្ចថៃ បញ្ជូនយកនៅសង្គ្រោះនៅមន្ទីរពេទ្យសយដាវ និងមន្ទីរពេទ្យប្រាក់ប៉ុកក្លៅ ខេត្តចាន់បុរី ។
ប្រភពបន្ថែមថានៅក្នុងហេតុការនោៈសមត្ថកិច្ចមិនទាន់បញ្ជាក់អត្ថសញ្ញាណនិងបញ្ជាក់ថាមកពី
ស្រុកខេត្តណានៅឡើយ ហើយសមត្ថកិច្ចថៃកំ ងតែធ្វើការស្រាវជ្រាវរកអត្ថសញ្ញាណអ្នកស្លាប់ដើម្បីប្រគលសពឲ្យសាច់ញាតិយកមកធ្វើបុណ្យ តាមប្រពៃណី ៕ វណ្ណា