ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់-ស្រាលក្នុងករណីគ្រោះថ្នាក់អគ្គិភ័យឆេះទីតាំងបញ្ចូលហ្គាស និងស្តុកធុងហ្គាស បណ្តាលឲ្យផ្ទះធុងហ្គាសរងរបួសមនុស្សស្រី០២នាក់ ប្រុស២នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិសំរោងក្អែរ២ ឃុំសំរោង ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលម្ចាស់ផ្ទះឈ្មោះ ឈុន គង់ ភេទស្រីអា យុ៥៦ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះចំនួន០៤នាក់ មានឈ្មោះសុិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌ័កំបូល រាធា នីភ្នំពេញ របួសធ្ងន់ ។ ទី២ ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស របួសធ្ងន់ ។ ទី៣ ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ០៣ឆ្នាំជនជាតិខ្មែរ មុខរបរក្នុងបន្ទុក របួសស្រាល និងទី៤ ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស អ្នកទាំង០៤នាក់មានទីលំនៅភូមិ ឃុំជាមួយ ។
សម្ភារខូចខាតរួនមានរោងស្តុក និងបញ្ចូលហ្គាសទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំងសង្ក័សី ធុងហ្គាសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន០៣ធុងតូច ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាស ស្រាប់ឆាបអណ្តាតភ្លើងឆាប់ចេញពីចង្ក្រានដាំទឹក ឆេះធុងហ្គាស និងផ្ទុះធុងហ្គាសបណ្តាលឲ្យឆាបឆេះរោងស្តុបហ្គាស និងបញ្ចូលហ្គាសតែម្តងហ្គាសពីធុងធំដាក់កំប៉ុងរួច ក៍មានការឆាបឆេះឡើងបណ្តាលខូចខាតសម្ភារៈដូចបានរៀប រាប់ខាងលើ ។
ក្រោយទទួលបានព័ត៌មាន ថាមានភ្លើងឆេះ កម្លាំងប៉ុស្តិ៍បានចុះដល់ កន្លែងកើតហេតុសហការជាមួយកម្លាំង ប្រជាការពារ និងប្រជាពលរដ្ឋ បាញ់ទឹក ពន្លត់បាន១០០%មិនរាលដាលដល់ផ្ទះប្រ ជាពលរដ្ឋទេ ។ សមត្ថកិច្ចឥតបានប្រើប្រាស់រថយន្តពន្តត់អគ្គិភ័យទេ ដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បានហើយ ៕ សណ្តោស