ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនសង្ស័យជាមន្ត្រីយោធាម្នាក់ និងប្រុស ស្រី៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់មានឈ្មោះ អ៊ែល ស្រីពៅ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុហាងចិន មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង, ២.ឈ្មោះ ឡេង ផល្លា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ទី៣.ឈ្មោះ សំ ស៊ីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរយោធា មានទីលំនៅភូមិប្រសូត្រ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងទី៤.ឈ្មោះ ហ័រ រាង ភេទប្រុស អាយុ ៣៩ ឆ្នាំមានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថានៅ វេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចភូមិព្រៃធំ សង្កាត់ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់មានឈ្មោះ អ៊ែល ស្រីពៅ ភេទស្រី ដកហូតវត្ថុតាងរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់ទូរសព្ទចំនួន ០២ គ្រឿង ម៉ូតូចំនួន ០១ គ្រឿង ម៉ាកNEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k 7660 ។
ក្រោយពីម្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថសាកសួរជនសង្ស័យ បានសាកភាពប្រាប់មន្រ្តីនគរបាលយុត្តិធម៌ថា៖ ខ្លួនបានទិញថ្នាំញៀនពីបុរស់ម្នាក់មានមាឌធំ សំបុលស នៅក្រុងស្វាយរៀងកាន់លេខទូរសព្ទលេខ ០៩៧ ៣៧៣៤៧៩២ ។
ដោយបានការអនុញ្ញាត្តពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង (ឲ្យជំនួយការរបស់ខ្លួនចូលរួម) ។
ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ។ រហូតដល់ម៉ោង ១៦:១០ នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ័ទោ យ័ន្ត សេង នាយរងសេនាធិការចុះប្រត្តិបត្តការបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធារតុញៀន នៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ សេន ភេទប្រុស ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ជាបន្តបន្ទាប់ និង
វត្ថុតាងសរុបរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ១៦ កញ្ចប់មានទម្ងន់ ៤១.៣១ ក្រាម (គិតទាំងសំបកវិចខ្ចប់) ។ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ០៩ គ្រាប់ មានទម្ងន់ ៥.៤៣ ក្រាម (គិតទាំងសំបកវិចខ្ចប់) ។
ទូរសព្ទចំនួន ១១ គ្រឿង, ម៉ូតូចំនួន ០៣ គ្រឿង, ប្រាក់រៀលចំនួន ៣៩៦៥០០ រៀល, ប្រាក់ដុល្លារចំនួន ០១ ដុល្លារ, កាតវីងចំនួន ០១ សន្លឹក, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, លោហធាតុពណ៌លឿងចំនួន ០១ ខ្សែ, ថងសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕ យឹម សុថាន