ព័ត៌មានទាន់ហេតុការណ៍៖

ទារកម្នាក់ កើតមកមិនទាន់កាត់ទងសុកផង ត្រូវគេយកមកប្លុង ក្នុងធុងសំរាម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញទារកម្នាក់ នៅក្នុងធុងសំរាម ខណៈដែរឪពុកម្តាយចិត្តអប្រិយយកមកផ្លុងចោល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្តព្រោះខ្លាចមានសុខភាពខ្សាយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលេខ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីជនមិនស្គាល់អត្តសញ្ញាណ បានយកទារកម្នាក់រុំក្រណាត់ក្រមាជុំជិតខ្លួន ដោយមិនទាន់កាត់ទងសុកផង យកមកចោលក្នុងធុងសំរាម ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម បានចុះទៅត្រួតពិនិត្យ ជាក់ស្តែង និងបានបង្កការភ្ញាក់ផ្អើលដលប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាជួយយកចិត្តទុកដាក់ផងដែរ ។

មន្រ្តីដដែលបន្តថា ភ្លាមនោះដោយខ្លាចសុខភាពក្មេងមិនល្អ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ចន្ទ លីហ្សា


ចែករំលែក៖