ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ង់ត៍ បុករថយន្តហាយឡេនឌឺ និងរ៉ឺម៉ក បណ្ដាលឲ្យរងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះបន្តគ្នា រវាងរថយន្តកូរ៉េដឹកសុីម៉ង់ត៍មួយគ្រឿង រថយន្តហាយឡេនឌរ័មួយគ្រឿង និងរុឺម៉កមួយគ្រឿងទៀត នៅផ្លូវសាលាខេត្ត ម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប្រភពពីនគរបាលចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបាន បណ្តាលអោយអ្នកបើកបររថយន្តបង្ករងរបួស និងជនជាតិចិនម្នាក់ទៀតដែលរួមដំណើរលើរថយន្តបង្កនេះ រងរបួសដូចគ្នា ។

ប្រភពបានបន្តថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តដឹកទំនិញ ហ្វ្រាំងមិនសុី ជ្រុលទៅបុកប៉ះខឿនរង្វង់មូលចែកផ្លូវ រួច ក៏កើតជាហេតុការណ៍បុកប៉ះបន្តគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក៏បានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធី ចំណែកអ្នករងរបួសក៏ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ រីឯរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកករិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖