ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនជនបង្កបើករថយន្តបំបុកនគរបាលចរាចរណ៍ម្នាក់រងរបួសបាក់ជើងសងខាងពេលកំពុងបំពេញភារកិច្ចកាលពី៣ថ្ងៃមុនបានហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីជនបង្កមា្នក់បើករថយន្តបំបុកមន្ត្រីនគរបាលម្នាក់ កំពុងសម្រួលចារាចរណ៍តាមដងផ្លូវ បណ្ដាលឲ្យរងរបួសបាក់ជើង ស្រាំលលាដ៍ និងកកឈាមក្នុងខួរក្បាល កាលពី៣ថ្ងៃមុន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារជនបង្កបាននាំខ្លួនជនបង្ក មកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០ គេឃើញ មន្ត្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវ ដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ រួចបានថែមល្បឿនបើករត់គេច រួចយករថយន្តទៅផ្លុងចោល ហើយគេចខ្លួនបាត់ស្រមោលតែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖