ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ក្នុងចំណោម៨នាក់ ដែលបង្ហោះម៉ូតូពេញក្រុងមានអ្នកផ្ទុកសារធាតុញៀន៣នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងទំនើងប្រុស ស្រីមួយក្រុម មានគ្នាចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបឃាត់ខ្លួន បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅខាងជើងព្រលានយន្តហោះខេត្តសៀមរាប ក្នុងនោះ៣នាក់មានសារធាតុញៀនក្នុងខ្លួន។

លោក វរសេនីយ៍ទោ ចែម ចំណាន អធិការរងក្រុងសៀមរាបទទួល ការងារគ្រឿងញៀនបានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ថា ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប លើវិធានការល្បាតពួនស្ទាក់នៅពេលយប់ និងទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងដែលតែងតែធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ តាមមូលដ្ឋានក្នុងក្រុងសៀមរាប នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅវេលាម៉ោង១៩ និង ៣០ នាទី កម្លាំងនគរបាលរដ្ឋបាលទឹកវិល ដឹកនាំដោយ លោក ពៅ ថាវរិន្ទ នាយប៉ុស្ដិ៍ ចុះល្បាតត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពេលយប់នៅចំណុច ខាងជើងព្រលានយន្តហោះសៀមរាប ក្នុង ភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល បានប្រទះឃើញក្រុម ក្មេងទំនើង ចំនួន៨នាក់ ស្រី២នាក់ ប្រមូលផ្តុំ ពពាក់ពពូន រួម ជាមួយម៉ូតូ៣គ្រឿងនាំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ។

លោកបន្តថា ក្មេងទំនើងទាំង៨នាក់ ត្រូវបានចាប់បញ្ជូនមកផ្នែកប្រឆាំង ការជួញដូរគ្រឿងញៀនអធិការដ្ឋានក្រុង ធ្វើការត្រួតពិនិត្យរកសារធាតុ ញៀនក្នុងចំណោមក្មេងទំនើងទាំងនោះមានផ្ទុកសារធាតុញៀនក្នុងទឹកនោមចំនួន ០៣ នាក់និង០៥ នាក់ស្រី២នាក់ គ្មានសារធាតុញៀន។

អ្នកដែលគ្មានសារធាតុញៀនក្នុងខ្លួន ១- ឈ្មោះ មឿន ដាលីស ភេទស្រី អាយុ១៦ ឆ្នាំរស់នៅភូមិប្រីយ៍ចាស់ ២- ឈ្មោះ មឿ ន ស្រីមុំ ភេទស្រី អាយុ ១៧ឆ្នាំ រស់ណៅភូមិប្រីយ៍ចាស់ ៣- ឈ្មោះ បេង ជី វ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិវាល ៤ ឈ្មោះ ជាតិ វិចិត្ត ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិគោក តាចាន់ ៥- ឈ្មោះ យ៉ូវ យ៉ុង ភេទប្រុស អាយុ ១៩ ឆ្នាំ ។

អ្នកដែលផ្ទុកសារធាតុញៀនក្នុងខ្លួន ៦- ឈ្មោះ ហុក សិទ្ធា ភេទ ប្រុស អាយុ១៦ ឆ្នាំរស់នៅភូមិវាល  ៧- ឈ្មោះ ឈិន សីលា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិគោកតាចាន់  ៨- ឈ្មោះ រ៉េត រ៉ាត់ ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅ ភូមិគោកតាចាន់ ។

លោកវរសេនីយ៍ទោ ចែម ចំណាន បញ្ជាក់ថា ចំពោះក្មេងទំនើង ប្រុស -ស្រី ដែលគ្មានសារធាតុញៀនបានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំនៅមូលដ្ឋានវិញ ។

បច្ចុប្បន្ននេះ ក្រុមក្មេងទំនើងមានផ្ទុកសារធាតុញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនឲ្យទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបន្ត នីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖