ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោងម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ និងបានបន្តនីតិវិធី ពន្លាតដែនដី ទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួនសង្ស័យបានចំនួន ០២នាក់ បន្ថែមទៀត ។
ក្រោយបញ្ចប់ការស៊ើបអង្កេត យោងទៅលើវត្ថុតាង និងចម្លើយសារភាព ជនសង្ស័យខាងលើអាចចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។
បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕