ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបគ្រឿងញៀនឃាត់ខ្លួន ខ្មែរ ចិន ជិត២០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២ ខែធ្នូ ២០១៩ កងរាជអាវុធត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យពាក់ពន្ធ័គ្រឿងញៀនចំនួន១៨នាក់ ក្នុងនោះជនជាតិខ្មែរ១៧នាក់ ជនជាតិចិនម្នាក់ រួមជាមួយ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ (បង្រ្កាបគោលដៅផ្សេងៗគ្នា)។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យ ឈ្មោះសុខ សម្បត្តិ ភេទប្រុស, ឈ្មោះភិន ហន ភេទប្រុស, ឈ្មោះភឿន សម្បត្តិ ភេទប្រុស, ឈ្មោះសុខ ច្រឹបភេទស្រី, ឈ្មោះស៊ាង ពិសិដ្ឋ ភេទប្រុស ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ឈ្មោះភឿង ស្រីរ៉ាភេទស្រី, ឈ្មោះលី វ៉េងហួ ភេទប្រុស, ពាក់ព័ន្ធករណីផ្ដល់ទីតាំងអោយគេជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ឈ្មោះឡុង បារាំង ភេទប្រុស, ឈ្មោះហ៊ី សុគន្ឋ ភេទប្រុស, ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ឈ្មោះ លុយ មុនីរ៉ា ភេទប្រុស ពាក់ពន្ធ័ការរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ឈ្មោះ កែម បញ្ញា ភេទប្រុស, ឈ្មោះ ស៊ឹម ហ៊ុយ ភេទប្រុស, ឈ្មោះ ហែម ហាស្កា ភេទប្រុស, ឈ្មោះ ង៉ែត សំដែង ភេទប្រុស, ឈ្មោះ ឈៀង វណ្ណា ភេទប្រុស, ឈ្មោះ កែម សំណាង ភេទប្រុស, ឈ្មោះ ឡេង ភឿន ភេទស្រី និងឈ្មោះ ស៊ូ ទីងអ៉ី ភេទប្រុស (ជនជាតិចិន) ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន52 កញ្ចប់ដែកកេះចំនួន08, ដាវចំនួន01, ប្រាក់ចំនួន120 000រៀល, ក្បាលមាន់ផ្សារចំនួន02, ដែកឆាបចំនួន01, កាំបិតចំនួន 03, ម៉ូតូចំនួន07គ្រឿង, ខ្សៀជក់ចំនួន01, ដបជក់ចំនួន02, ទូរស័ព្ទដៃចំនួន12គ្រឿង និងអាវុធខ្លីចំនួនមួយដើម,បង់មួយ គ្រាប់07គ្រាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖