ខេត្តកណ្តាល៖ ពិតជាកោតសរសើរខ្លាំងចំពទឹកចិត្តរបស់សន វិជ្ជបុត្រ និងសប្បុរសជន មួយចំនួនបានរួមគ្នាស្វែងរកជំនួយជួយដល់ស្ត្រីម្នាក់មានជំងឺមហារីកសុដន់ ដែលយ៉ាងធ្ងន់ធ្ងរ ដង្ហោយរកជំនួញ ដើម្បីបន្តជីវិតចុងក្រោយ ។ តារាចម្រៀង រូបនេះបានព្យាយាមរៃអង្គាសប្រាក់ពីមិត្តភ័ក្ដិក៏ដូចជាសប្បុរសជននានា បានរហូតជិត២ពាន់ដុល្លារ យកទៅចែកជូន ស្ត្រីរងគ្រោះនៅគេហដ្ឋានផ្ទាល់តែម្តង ។
ស្ត្រីដែលមានជំងឺមហារីកសុដន់ យ៉ាងធ្ងន់ធ្ងរ សុភ័ក្ដ្រ វ័យជាង៥០ឆ្នាំ រស់នៅក្នុងភូមិ ភូមិ ថ្មគរ ឃុំ ថ្មគរ ស្រុក ល្វាឯម ខេត្ត កណ្ដាល ដោយលោកបានយកប្រាក់ដែលបានមកពីសប្បុរសជនទាំងឡាយបូករួមទាំងប្រាក់ផ្ទាល់ខ្លួនលោកផងនោះ ទៅជូនកាលពីពេលថ្មីៗនេះ ។ សប្បុរសជនជាច្រើនបាន បានបរិច្ចាគចូលរួមជួយស្ត្រីខាងលើដែល
សរុបទឹកប្រាក់ទាំងអស់ ចំនួន ១១៨០ដុល្លារអាមេរិក លុយខ្មែរ ជាង១លានរៀល ហើយអមដំណើរនេះក៏មានវត្តមានតារាសម្តែង គុណ រៀមរតនៈ ផងដែរ ។ នេះមិនមែនជាលើកទី១ឡើយ ដែលតារាចម្រៀង លោក សន វិជ្ជបុត្រ ដែលមានងារជាឯកឧត្ដម ធ្វើអំពើសប្បុរសធម៌បែបនេះ កន្លងលោកធ្លាប់ ធ្វើផ្ទះឲ្យជនក្រីក្រចាស់ជរា បុកអណ្ដូង ក៏ដូចជាចែកអំណោយអ្នកសិល្បៈក្រីក្រជាច្រើនអ្នកទៀត ។ តារាចម្រៀងមកកំណើតមកពីស្រុក បាភ្នំ ខេត្ត ព្រៃវែងរូបនេះ បានបញ្ជាក់ថា សកម្មភាពដែលខ្លួនកំពុងធ្វើអំពើសប្បុរសធម៌កន្លងមកនេះ មិនមែនជាការចង់បានប្រជាប្រិយភាពឬពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ គឺជាកើតចេញពីទឹកចិត្តផ្ទាល់តែម្ដង ។
លោកថា ខ្លួននឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀត ជាមួយគ្នាប្រសិនបើមានសប្បុរសជនផ្សេងទៀតចង់ចូលរួមជាមួយលោកបាន ខ្លួនស្វាគមន៍ជានិច្ច ។ ប្រសិនបើមានសប្បុរសជនមានចំណងចង់ជួយស្ត្រីរងគ្រោះខាងលើ អាចទាក់ទងទៅអ្នកស្រីដោយផ្ទាល់តាមរយៈលេខ077415146&0877593535៕ វឌ្ឍនា