ព័ត៌មានទាន់ហេតុការណ៍៖

សរសើរទឹកចិត្ត សន វិជ្ជបុត្រ រៃអង្គាស​ប្រាក់​ជួយ ស្ត្រី​​មាន​ជំងឺ​មហារីក​សុដន់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ពិតជាកោតសរសើរខ្លាំងចំពទឹកចិត្តរបស់សន វិជ្ជបុត្រ និងសប្បុរសជន មួយចំនួនបានរួមគ្នាស្វែងរកជំនួយជួយដល់ស្ត្រីម្នាក់មាន​ជំងឺ​មហារីក​សុដន់ ដែលយ៉ាង​ធ្ងន់ធ្ងរ ដង្ហោយ​រក​ជំនួញ ដើម្បី​បន្ត​​ជីវិត​ចុង​ក្រោយ ។ តារា​ចម្រៀង រូបនេះបាន​ព្យាយាម​រៃអង្គាស​ប្រាក់​​ពី​មិត្តភ័ក្ដិ​ក៏​ដូច​ជា​សប្បុរសជន​​នានា បាន​រហូត​ជិត​២​ពាន់​ដុល្លារ យក​ទៅ​ចែក​ជូន ស្ត្រី​រង​គ្រោះ​នៅគេហដ្ឋានផ្ទាល់តែម្តង ។

ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ យ៉ាង​ធ្ងន់ធ្ងរ សុភ័ក្ដ្រ វ័យ​ជាង​៥០ឆ្នាំ រស់​នៅ​ក្នុង​ភូមិ ភូមិ ថ្មគរ ឃុំ ថ្មគរ ស្រុក ល្វាឯម ខេត្ត កណ្ដាល ដោយ​លោក​បាន​យក​​ប្រាក់​ដែល​បាន​មក​ពី​សប្បុរសជន​ទាំង​ឡាយ​បូក​រួម​ទាំង​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ផង​នោះ ទៅ​ជូន​កាល​ពី​ពេល​ថ្មីៗ​នេះ ។ សប្បុរសជនជាច្រើនបាន​ ​បាន​បរិច្ចាគ​ចូល​រួម​ជួយ​ស្ត្រី​ខាង​លើ​ដែល

សរុបទឹកប្រាក់ទាំងអស់ ចំនួន ១១៨០ដុល្លារអាមេរិក​ លុយខ្មែរ ជាង១លានរៀល ហើយអមដំណើរនេះក៏មានវត្តមានតារាសម្តែង គុណ រៀមរតនៈ ផងដែរ ។ នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ ដែល​​តារា​ចម្រៀង លោក សន វិជ្ជបុត្រ ដែល​មាន​ងារ​ជា​ឯកឧត្ដម​ ធ្វើ​អំពើ​សប្បុរសធម៌​បែប​នេះ កន្លង​លោក​​ធ្លាប់ ធ្វើ​ផ្ទះ​ឲ្យ​ជន​ក្រីក្រ​ចាស់ជរា បុក​អណ្ដូង ក៏​ដូច​​ជា​ចែក​អំណោយ​​អ្នក​សិល្បៈ​ក្រីក្រ​ជា​ច្រើន​អ្នក​ទៀត ។ តារា​ចម្រៀង​មក​កំណើត​មក​ពី​​ស្រុក បាភ្នំ ខេត្ត ព្រៃវែង​រូប​នេះ​ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ខ្លួន​​កំពុង​ធ្វើ​អំពើ​​សប្បុរសធម៌​កន្លង​មក​នេះ មិន​មែន​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​ឡើយ គឺ​ជា​កើត​ចេញ​​ពី​ទឹក​ចិត្ត​ផ្ទាល់​តែ​ម្ដង ។

លោកថា ខ្លួន​នឹង​បន្ត​សកម្មភាព​សប្បុរសធម៌​នេះ​បន្ត​ទៀត ជា​មួយ​គ្នា​​ប្រសិន​បើ​មាន​​សប្បុរសជន​ផ្សេង​ទៀត​​ចង់​ចូល​រួម​ជា​មួយ​លោក​បាន ខ្លួន​ស្វាគមន៍​ជា​និច្ច ។ ប្រសិន​បើ​មាន​សប្បុរសជន​មាន​ចំណង​ចង់​ជួយ​ស្ត្រី​រង​គ្រោះ​ខាង​លើ អាច​ទាក់​ទង​ទៅ​អ្នក​ស្រី​ដោយ​ផ្ទាល់​តាម​រយៈ​លេខ​077415146&0877593535៕ វឌ្ឍនា


ចែករំលែក៖