ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺឆ្កួតជ្រូកផឹកស្រាស្រវឹងចុះងូតទឹកលង់ស្លាប់គ្មានសាច់ញាតិដឹង

ចែករំលែក៖

ខេត្តកោះកុង: បុរសមានជំងឺឆ្កួតជ្រូកម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០និង៣០ ព្រឺក ថ្ងៃ សុក្រ ២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំនុចព្រែកភ្នំស្រឡៅស្ថិតនៅ ភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយទទួលដំណឹងនេះភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល កម្លាំងពេទ្យបង្អែកស្រុក បានចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ជ្រោយស្វាយ ចុះត្រួត ពិនិត្យ សាកសព ដល់កន្លែងកើតហេតុ ហើយសមត្ថកិច្្ចជំនាញបានឲ្យដឹងថា សាកសព ឈ្មោះ យ៉ក ភី ភេទប្រុសអាយុ៥៥ឆ្នាំមានមុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

បើតាមការបំភ្លឺ របស់គ្រួសារសព បានឲ្យដឹងថា ជនរងគ្រោះមានជំងឺឆ្កួតជ្រូក និងញៀនស្រា ហើយនៅថ្ងៃកើតហេតុជនរងគ្រោះស្រវឹងស្រាជោកជាំ បានចុះទៅងូតទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់ដោយគ្មានអ្នកណាដឹងឡើយ ។

ក្រោយពីផ្នែកជំនាញបានពិនិត្យ សាកសពរួច និងតាមការបំភ្លឺរបស់គ្រួសារសពទើប សន្និដ្ឋាន ថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយកម្លាំងជំនាញធ្វើលិខិត ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖