ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ច្របាច់ថើបប៊ិសបានសម្រេច ពេលគេទាន់ប្ដឹងសមត្ថកិច្ចឲ្យដាក់ខ្នោះដៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ ចុះអនុវត្តបណ្ដឹងរបស់នារីម្នាក់ ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ។

ប្រតិបត្តិការខាងលើនៅវេលាម៉ោង១ និង៣៥នាទី រសៀលថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ បន្ទាប់ទទួលបណ្ដឹង ។

សមត្ថកិច្ចបញ្ជាក់ថា ពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត បានដើរចូលផ្ទះជនរងគ្រោះ និងធ្វើសកម្មភាពអោប.ថើប.ច្របាច់ ប៉ុន្តែខណៈនោះ​អ្នករស់នៅក្បែរខាង មកឃើញទាន់ ។ លុះនៅវេលាខាងលើ សមត្ថកិច្ចនគរបាល បានឃាត់ចាប់ខ្លួនជនសង្ស័យនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ បុឹម ពិន


ចែករំលែក៖