ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ជនបង្កត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង​ នៅក្នុងហេតុការណ៍គ្រោះចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ កាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវយុទ្ធសាស្រ្ត ស្ថិតនៅ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយម៉ូតូ ម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតបានបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ លាយឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ឈ្មោះ ឯម សំអូន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិអភិវឍ្ឍន៍ ឃុំ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។

ដោយជនរងគ្រោះបើកបរមកដល់ចំណុចខាងលើ ក៏ត្រូវម៉ូតូជនបង្កបុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអន្លង់វែង ៕ ប៉ែន នួន


ចែករំលែក៖