ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីរិតបន្តឹងសន្តិសុខ ក្នុងឱកាសចូលឆ្នាំ ខណៈជនអនាមិកគំរាមកំហែងវាយប្រហារទូទាំងប្រទេសរុស្ស៊ី​

ចែករំលែក៖

រុស្ស៊ីបង្កើនសន្តិសុខ​យាមល្បាតនៅតាមទីតាំងសំខាន់ៗ ទូទាំងប្រទេស ទប់ស្កាត់ការវាយប្រហារកើតឡើង​ក្នុឱកាសចូលឆ្នាំសកល ជិតមកដល់​ ។ ការបង្កើនយាមល្បាតក្រោយពេល ទីតាំងសាធារណៈសំខាន់ៗ រហូតដល់ទៅ​ ​១៦០០កន្លែង ។ ការគំរាមកំហែងនេះ បង្កមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋរុស្ស៊ី​ ខណៈចូលឆ្នាំជិតមកដល់​ ។

ទីតាំងសាធារណៈ ក្នុងនោះមានទាំងផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន តុលាការ​… រហូតដល់ទៅ​១៦០០កន្លែង នៅក្នុងទីក្រុងមូស្គូ និងតំបន់ជិតខាង​ រងការគំរាមកំហែង វាយប្រហារបំផ្ទុះគ្រាប់បែកពីជនមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី​២៣ ខែធ្នូម្សិលមិញ ។

សារព័ត៌មាន​ TASS ​បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងសន្តិសុខជាតិរុស្សី បានបញ្ជាក់ថា ទីតាំងដែលរងការព្រមានវាយប្រហារនោះ មានចំនួន​១៦០០កន្លែង នៅទូទាំងប្រទេស​ ។ នេះជាការគំរាមកំហែង ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន​ពីមុនមក ។ កន្លងមក ក៏ធ្លាប់មានការគំរាមដូចគ្នានេះដែរ ប៉ុន្តែច្រើនបំផុត​ត្រឹម​១០០ទីតាំងប៉ុណ្ណោះ​ ។

ក្នុងចំណោមទីតាំងដែលរងការគំរាមកំហែងនោះ មានទីតាំងសំខាន់​ៗ ដូចជា ព្រះវិហារ ទីតាំងតុលាការចំនួន១៥កន្លែង ស្ថានីយរថភ្លើង​ចំនួន៥កន្លែង ព្រមទាំងផ្សារទំនើបរាប់សិបកន្លែងថែមទៀត… ហើយតំបន់ទាំងនេះសុទ្ធតែជាទីប្រជុំជន ។ ក្រោយពេលមានការគំរាមកំហែងបែបនេះ ក្រុមជំនាញបានបើកការស្រាវជ្រាវ ដោយរកមិនឃើញវត្ថុអ្វីគួរឲ្យសង្ស័យនោះឡើយ​ ។ ប៉ូលិស បានបញ្ជាក់ថា នេះជាការគំរាមក្លែងក្លាយតែប៉ុណ្ណោះ​ ។

ការគំរាមវាយប្រហារនេះ បានធ្វើឲ្យប្រជាពលរដ្ឋរុស្ស៊ី មានការព្រួយ​បារម្ភយ៉ាងខ្លាំង ហើយកាលពីថ្ងៃទី​១៩ ខែធ្នូ​ កន្លងទៅនេះ តំបន់ដែលមានសុវត្ថិភាពបំផុត នៅក្នុងប្រទេសរុស្ស៊ី គឺទីស្នាក់ការសន្តិសុខជាតិ​ ក៏បានរងការបាញ់​ប្រហារដែរ ដោយបាន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជិត​១០ នាក់ ។ ក្រោយមានការគំរាមកំហែងវាយប្រហារជាច្រើនកន្លែង ក្នុងពេលតែមួយបែបនេះ ទើបធ្វើឲ្យពលរដ្ឋរុស្ស៊ី កាន់តែបារម្ភពីសុវត្ថិភាពផ្ទាល់​ខ្លួន​ ។ ជាមួយគ្នានេះដែរ រុស្ស៊ីបានបង្កើនកម្លាំងសន្តិសុខការពារ នៅតាមទីតាំងសំខាន់ៗ ដោយខ្លាចក្រុមភេរវករ បើកការវាយប្រហារ​៕


ចែករំលែក៖