ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មានវិបត្តិផ្លូវចិត្តដើរចូលស្រះទឹកទក្សិណអង្គរវត្ត ត្រូវអាជ្ញាធរឃាត់ទាន់

ចែករំលែក៖

ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅវេលាម៉ោង ៧ព្រឹកថ្ងៃ សុក្រ ២កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ ខណៈមាននារីស្រស់ស្អាតម្នាក់មិនដឹងមានវិបត្តិអីស្រាប់តែ បម្រុងដើរចូលស្រះទឹកទក្សិណអង្គរវត្តដើម្បីធ្វើអត្តឃាត តែត្រូវកម្លាំងអាជ្ញាធរអប្សារាបានលួងលោមនាំយកមកប្រគល់ដល់ប៉ុស្តិ៍នគរបាលសួរនាំនិងលួងលោម ។

នារីរូបស្រស់នោះមានឈ្មោះ លីហ័ង អាយុ២៨ឆ្នាំ រស់នៅក្រុងសៀមរាប។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមមន្ត្រីនគរបាលជាតិប្រចាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំទៅពន្យល់លួងលោមនែនាំកុំឲ្យនាងធ្វើបែបនេះព្រមទាំង បញ្ចុកចំណីអាហារដើម្បី

រង់ចាំអាណាព្យាបាលសាច់ញាតិមកទទួលនារីនេះមកយកនាងទៅវិញ ខណៈនាងជាជនរងគ្រោះអះអាងថានាងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ។

អាជ្ញាធរអប្សរា ក៏បានអំពាវនាវដល់បងប្អូនដែលស្គាល់មេត្តាជួយផ្ដល់ដំណឹងនេះ ទៅក្រុមគ្រួសារសាច់ញាតិគាត់ផង ព្រោះនារីនេះបច្ចុប្បន្នកំពុងស្ថិតនៅការថែរក្សានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចកនៅឡើយ ៕ ប្រាថ្នា


ចែករំលែក៖