ភ្នំពេញ ៖ មានករណីយុវជនម្នាក់ អាយុប្រហែលជាង ២០ឆ្នាំ បានដេកស្លាប់ ក្នុងរោងចក្រមួយកន្លែង សង្ស័យជារបស់អ្នកធំ ធ្វើឲ្យដឹងលឺដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅម្ដុំផ្លូវចូលសាលាកសិកម្មចម្ការដូង ស្ថិតក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុភ្លាមៗត្រូវបានរថយន្តសាម៉ុយដឹក ចេញទៅស្រុកកំណើត នៅឯល្វាឯម ដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយមិនបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាននោះទេ ហាក់បីដូចជាចង់លាក់បាំងព័ត៌មាននេះ បើទោះបីសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ ដើម្បីសួរនាំ ប៉ុន្តែគ្មានប្រភពណាហ៊ានអះអាងទេ សូម្បីតែបុគ្គលិកនៅទីនោះ ឆ្លើយមកឲ្យទៅសួរមេទៅ។
ជាមួយគ្នានោះ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល បានត្រឹមតែរាយការណ៍ ករណីនេះ ប្រាប់ថ្នាក់លើ ហើយក៏ជិះម៉ូតូត្រលប់មកវិញ៕ ភារ៉ា ដង្កោ