ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា៥នាក់លង់ទឹក រកឃើញសពម្នាក់ បាត់ខ្លួន៣នាក់ និងម្នាក់ទៀតជួយសង្រ្គោះទាន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើលនាំគ្នាចុះ ទៅរាវក្នុងទឹកទន្លេដើម្បីតាមជួយសង្រ្គោះ និងរកសពសិស្សសាលា៥នាក់ដែលទៅលេងទឹកត្រង់មានខ្យូសកម្សាន្តមួយកន្លែងហើយលង់ទឹកទាំងអស់គ្នា ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង២៥នាទីព្រឺកថ្ងៃ ពុធ ៧កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១ ខែ មករា ឆ្នាំ២០២០ស្ថិតនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីកន្លែងលើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានក្មេងសិស្សសាលាចំនួន ៥នាក់ មានអាយុត្របាលគ្នា ជាង១០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ បាននាំគ្នាទៅលេងទឹកត្រង់ខ្យូសកម្សាន្តមួយកន្លែងហើយពួកគេបានហែលទឹកប្រឡែងគ្នាលេងយ៉ាងសប្បាយ ។ ​បានមួយសន្ទុះស្រាប់តែមានសំឡេងស្រែកឲ្យគេជួយថា ជួយផង! ជួយផង ពួកខ្ញុំលង់ទឹកហើយ! ពេលឮដូច្នោះអ្នកនៅជិតនោះប្រមាណ៣-៤នាក់នាំគ្នាហែលទៅជួយដោយ រកឃើញសាកសពតែម្នាក់ ឯ៣នាក់ទៀតបាត់ខ្លួន និងម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់ពេល ។

ប្រភពដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបាននាំក្នាជិះទូក និងពិនិត្យមើលតាមខ្សែទឹកហូរក្រែងឃើញមនុស្ស៣នាក់ដែលបាត់ខ្លួននោះ ប៉ុន្តែរហូតមកដល់ម៉ោង៣រសៀលថ្ងៃកើតហេតុទៅហើយនៅតែរកមិនទាន់ឃើញ ។ យ៉ាងណា សមត្ថកិច្ចនៅតែបន្ត ស្វែងរកអ្នកបាត់ខ្លួនបន្តទៀត ។ ចំណែកសាកសពម្នាក់ដែលស្រង់បានពីទឹកកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖