ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈអ្នកភូមិប្រទះឃើញបុរសម្នាក់់់់ចងកសម្លាប់ខ្លួនក្រោមដើមព្រីង ក្រោយពីឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួច ដោយមិនគិតខំរកស៊ីនោះទេ គិតតែដើរលេង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ វ៉ា សេត អាយុ៣២ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថាៈ តាមការសាកសួរពីសំណាក់ឪពុកម្តាយថា គាត់បានស្តីប្រដៅបន្តិចបន្តួច ពីព្រោះជនរងគ្រោះជាកូនដើរលេងពេក ហើយសាកសពនេះ តាមការពិនិត្យរបស់នគរបាលផ្នែកជំនាញ និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុករមាសហែក គឺស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន