ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪ​ពុកម្តា​យស្តី​បន្ទោស ចងកសម្លាប់ខ្លួននៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈអ្នកភូមិប្រទះឃើញបុរសម្នាក់់់់ចងកសម្លាប់ខ្លួនក្រោមដើមព្រីង ក្រោយពីឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួច ដោយមិនគិតខំរកស៊ីនោះទេ គិតតែដើរលេង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី​១ ខែមករា ឆ្នាំ២​០២០ ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំអំ​ពិល ស្រុក​រមាស​ហែ​កខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ វ៉ា សេត អាយុ៣២ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រពាំ​ង​ពពេល ឃុំអំ​ពិល ស្រុក​រមាស​ហែ​ក ខេខេត្តស្វាយរៀង។

ប្រភពដដែលបានបន្តថាៈ តាមការសាកសួរពីសំណា​ក់​ឪពុ​កម្តា​យ​ថា គាត់បានស្តីប្រដៅ​ប​ន្តិច​ប​ន្តួច ពីព្រោះជនរងគ្រោះ​ជា​កូន​ដើរលេ​ង​ពេក​ ហើយសាកស​ព​នេះ តាមការពិនិត្យរបស់នគរ​បា​លផ្នែក​ជំ​នាញ​ និងគ្រូពេទ្យនៃមន្ទី​រពេទ្យ​បង្អែ​កស្រុ​ក​រមា​សហែក​ គឺស្លាប់ដោយធ្វើអត្តឃាតចងក​​ស​ម្លាប់​ខ្លួនឯ​ងពិ​តប្រាក​ដ​មែន។

បច្ចុប្បន្នសាកសព​ត្រូ​វបា​នស​មត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសា​រ​ យកទៅធ្វើបុណ្យតាមប្រពៃ​ណី​៕ យឹម សុថាន

 


ចែករំលែក៖