ភ្នំពេញ៖ រដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ នឹងចាប់ផ្តើមត្រូវពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ខាងមុខនេះ បើសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះណាមួយទេ នោះនៅតាមគន្លងដាយត្រីតាមបណ្តោយដងទន្លេសាប ចាប់ពីខាងជើងស្ពានជ្រោយចង្វារ រហូតដល់ខាងជើងស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល នឹងអាចចាប់បានត្រីច្រើន។ ដូច្នេះ សូមអញ្ជើញប្រជាពលរដ្ឋពីទីជិតឆ្ងាយ ធ្វើដំណើរទៅធ្វើប្រហុក ផ្អក និងត្រីឆ្អើរ តាមចំណង់។ នេះបើតាមឲ្យដឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៣០ ខែឆ្នូ ឆ្នាំ ២០១៩ នេះ ។
សូមអានសេចក្តីជួបដំណឹងបន្ថែមរបស់រដ្ឋបាលជលផល ខាងក្រោមនេះ ៖