ព័ត៌មានទាន់ហេតុការណ៍៖

បុរសបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ និងករណីចែកចាយ និងប្រើប្រាស់នូវសាធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ កម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យបាន ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន០១ករណី នៅចំណុចភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ឈ្មោះ ប៉ិច រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ គោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ, ឈ្មោះសុខ ម៉ៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ សៀង ហយ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិត្រពាំងម្អម សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជាមួយនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ចំនួន០២កព្ចាប់តូច និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន ។

ករណីខាងលើនេះ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖