ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈបុរសជនជាតិចិនម្នាក់បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំក្បាលនាគ ពុះចែកទ្រូងផ្លូវធ្វើឲ្យរងការខូចខាតរថយន្ត និងរបាំងថ្មទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីបេលាម៉ោង១និង១៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីត្រង់ចំណុចស្តុបក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AX-0578 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តធ្លាក់កាង និងបែកកង់បន្តដំណើរទៅមុខលែងរួច ។
តាមសមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចបុរសជនជាតិចិនម្នាក់នោះចង់បើករថយន្តរត់ដោយមិនចង់ទទួលខុសត្រូវបានកម្លាំងនគរបាលប្រចាំការណ៍នៅកន្លែងកើតហេតុខាងលើឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕ ធឿនព្រែកជ័យ