ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​តេជោ​ ហ៊ុន សែន ​អរគុណ​បងប្អូន​ជនរួមជាតិ​

ចែករំលែក៖

ភ្នំពេញ៖ ​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​​ ​នៅ​ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​សម្តេច​ ​ដោយ​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​ ​គឺ​ ​«​អគុណ​សន្តិភាព​»​។​

​សម្តេច​បាន​លើកឡើង​ថា​ ​សារ​នេះ​គឺ​វា​មានតម្លៃ​មិន​សាបសូន្យ​ ​មិនថា​កន្លងមក​ ​ថ្ងៃនេះ​និង​ថ្ងៃក្រោយ​។​

​សម្តេច​បញ្ជាក់​ថា​ ​មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​ ​ដូច្នេះ​ ​អគុណ​សន្តិភាព​ ​បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​៕​


ចែករំលែក៖