ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់សម្តេច ដោយបានអរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្តេច គឺ «អគុណសន្តិភាព»។
សម្តេចបានលើកឡើងថា សារនេះគឺវាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។
សម្តេចបញ្ជាក់ថា មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ ដូច្នេះ អគុណសន្តិភាព បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព៕