ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់មុខតំណែងភិក្ខុ សេង ថង ជាផ្លូវការ និង ចាត់ការលើអ្នកពាក់ព័ន្ធ ករណីលក់ដីវត្តគោកបញ្ជាន់ ខណ្ឌពោធិ៍សែន

ចែករំលែក៖

ភ្នំពេញ៖ មានសេចក្តីសម្រេចមួយ ដែលគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី “ការបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តរង្សី ហៅ វត្តគោកបញ្ជាន់ និង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នេះ ។

ជាមួយគ្នានេះ ភិក្ខុ សេង ថង ត្រវនិមន្តចេញពីវត្តគោត្តមរង្សី វត្តគោកបញ្ជាន់ ហើយឱ្យទៅគង់នៅវត្តជម្ពូវ័ន វត្តព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំពោះអាចារ្យ គណៈកម្មការវត្ត វត្តគោកបញ្ជាន់ ត្រររៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំង ព្រះចៅអធិការថ្មី ។

មន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីរធម្មការ និង សាសនារាជធានីភ្នំពេញ មន្ត្រីសង្ឃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះបញ្ជីសារពើភណ្ឌរបស់វត្តគោត្តរង្សី ហៅ វត្តគោកបញ្ជាន់ អោយបានមុនថ្ងៃ ដែលភិក្ខុ សេង ថង និពន្ធចេញពីវត្ត ។

អាជ្ញាធរមានសមត្ថកិច្ចដោះស្រាយរឿងបុគ្គលដទៃទៀត ដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តរង្សី ហៅ វត្តគោកបញ្ជាន់ តាមនីតិវិធីច្បាប់ជាធរមានក្នុងគោលបំណងថែរក្សាអោយបាននូវដីវត្តដែលជាសម្បត្តិគរុភណ្ឌសង្ឃ ។

កន្លងមក ពុទ្ធបរិស័ទជាង១ពាន់នាក់ ក៏បានផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា ទាមទារអោយបណ្តេញ ភិក្ខុ សេង ថង ចេញពីចៅអធិការវត្តគោកបញ្ជាន់ នេះផងដែរ ជុំវិញការលក់ដីវត្ត នេះ ៕ ចេស្ដា

 


ចែករំលែក៖