ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ យកកាំបិតដេញកាប់ជនរងគ្រោះរងរបួសធ្ងន់ ដោយសារធ្លាប់មានគំនុំនឹងគ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ហេង ផល្លារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់យកកាំបិតកាប់ជនរងគ្រោះ ដោយសារធ្លាប់មានគំនុំនឹងគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ

ដែលប្រព្រឹត្តនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះឈ្មោះ វុិត (បូរីលីហួរ) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនត្រូវចោទមានឈ្មោះ ស្រី វុធ ភេទប្រុស អាយុ១៨ឆ្នាំ

មុខរបរកម្មករសំណង់ ស្នាក់នៅ បូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខ្តេតកណ្តាល ។ជនរងគ្រោះឈ្មោះ ឌិន បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករសំណង់ មានទីលំនៅសព្វថ្ងែ ភូមិបែកអន្លង់ ឃុំពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ស្នាក់នៅសព្វថ្ងែ បូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

បើតាមរបាយការណ៌របស់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កន្លងមក ជនសង្ស័យមានគំនុំទៅលើជនរងគ្រោះ រឿងច្រៀងឌឺដងដាក់គ្នា ។ នៅថ្ងែទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ជនសង្ស័យនៅរោងស្នាក់នៅឈ្មោះ វុិត (បូរីលីហួរ) ភូមិក្រោម ឃុំព្រែកអញ្ចញ ជាមួយឈ្មោះ តោ ឈ្មោះ វុិត និង៤នាក់ទៀត មិនស្គាល់ឈ្មោះ ជាកម្មករសំណង់ដូចគ្នា បាននាំគ្នាផឹកស្រារហូតដល់ម៉ោង២០និង០០នាទី ក៏ឈប់ផឹក ហើយជនសង្ស័យក៏ដើរចេញមកបានជួបជនរងគ្រោះកំពុងឈរនៅមុខរោងស្នាក់នៅឈ្មោះ វុិត ហើយជនសង្ស័យសួរជនរងគ្រោះថាៈ ឯណាកង្ហារបស់អាថេត ជនរងគ្រោះឆ្លើយថា ចាំមួយភ្លែខ្ញុំទៅយកឲ្យ រួចមក ជនរងគ្រោះ ក៏ដើរទៅយកកង្ហារ ចេញមក ជាមួយឈ្មោះ ជាង រ៉ន ដោយជនរងគ្រោះកាន់បំពង់ទីប១កំណាត់នៅនឹងដៃ ក្រពាត់ទៅក្រោយ ចំណែកឈ្មោ៖ ជាង រ៉ន កាន់កង្ហាររួចទុកនៅកន្លែងរោងទំនេរ ។ បន្ទាប់មក ជនសង្សយ័សួរជនរងគ្រោះថា កាន់បំពង់ទីបមកធ្វើអី ជនរងគ្រោះឆ្លើយថា បើអ្អែងខ្លាំងចូលមក រួចមក ក៏មានការជេរគ្នាទៅវិញទៅមក ជនរងគ្រោះស្ទុះមកវាយជនសង្សយ័ចំនួន៣បំពង់ទីបចំកដៃ ស្តាំ ស្មាឆ្វេងនិងប្រអប់ជើងឆ្វេង មានរបួសស្រាល ។ ភ្លាមនោះ ជនសង្សយ័បានរត់ទៅយកកាំបិតបុ័ងតោពីរោងឈ្មោះវុិត មកកាប់ជនរងគ្រោះ ចំថ្ពាល់ និងស្មាខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម រួចមក ក៏មានកម្មករនៅទីនោះ បានចាប់ឃាត់បំបែកចេញពីគ្នា ហើយឈ្មោះជាង រ៉នបាននាំជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យសម្ភព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ក្រោយពីបានទទួលដំណឹងនៅម៉ោង២០និង១០នាទីនាថ្ងៃដដែល សមត្ថកិច្ចប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្សយ័ខាងលើមកប៉ុស្តិ៍សាកសួរ ជនសង្យយ័បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះឈ្មោះឌិន បូណានឹងកាំបិតប័ុងតោបណ្តាលឲ្យមានរបួសស្នាមពិតប្រាកដមែន ៕ ឆ ដា


ចែករំលែក៖