ភ្នំពេញ៖ បុរសម្នាក់បាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបបួលគ្នីគ្នាមកជួបក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ ហេបភី ណេស ដោយមិនទាន់បានកុម្មង់ម្ហូបផង ស្រាប់តែខ្មាន់កាំភ្លើងបានបាញ់ចំក្បាលជនរងគ្រោះស្លាប់ផ្កាប់មុខលើតុ រួចនាំគ្នារត់គេចខ្លួនអស់តែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦៣ នៅចំណុចក្នុងហាងផឹកសុីមួយកន្លែងយីហោ ហេបភីណេស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជុំវិញនៅវេលាម៉ោងកើតហេតុខាងលើនេះគឺជនរងគ្រោះម្នាក់ដែលជាជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេ ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លី វ័យប្រហែលជា២៧ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌា រួចហើយក៏ដើរចូលទៅក្នុងហាងហេបភីណេសបានមួយសន្ទុះក្រោយមក មានមិត្តភក្តិរបស់ជនរងគ្រោះមកជាបន្តបន្ទាប់ដោយជិះរថយន្ត ម៉ាកម៉ូនីង និងម៉ូតូរួចហើយក៏អង្គុយជាមួយជនរងគ្រោះមិនទាន់ និងបានហៅម្ហូបផង ហៅតែស្រាបៀរកន្លះកេះ មិនដឹងថា ជនរងគ្រោះ និងជនបង្កដែលជាជនដៃដល់ត្រូវជាមិត្តភក្តិគ្នាទាក់ពាក្យសំដី និងខឹងគ្នារឿងអីមកពីណានោះទេ បានជាដកកាំភ្លើងខ្លីម៉ាកK54 ពណ៌ខ្មៅបាញ់ជនរងគ្រោះចំសៀតផ្កាបណ្តាលឲ្យផ្កាប់មុខស្លាប់នៅ និងតុរួចហើយជនបង្ក និងបក្សពួកបាននាំគ្នារត់គេចចេញអស់បន្សល់ទុកនៅតែជនរងគ្រោះ និងកាំភ្លើងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែរកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយ និងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីសាកសួរ និងស្រាវជ្រាវផងដែរ ។
ក្រោយកើតហេតុសពជនរងគ្រោះសមត្ថកិច្ចកំពុងតែពិនិត្យ និងកោសល្យវិច័យស្រាវជ្រាវជុំវិញកន្លងកើតហេតុដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ធឿនព្រែកជ័យ