ខេត្តព្រះសីហនុ៖ កម្មករតទឹកស្អាតម្នាក់បានធ្លាក់ពីលើផ្ទះល្វែងកំពុងសាងសង់កម្ពស់ ៣ជាន់មកដល់ជាន់ផ្ទាល់ដីបណ្តាលឲ្យសន្លប់ និងរងឬបួសធ្ងន់ ត្រូវបានកម្មករដូចគ្នា បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។
ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោង ៩ និង១០នាទីព្រឹកថ្ងៃ សុក្រ ១ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងការដ្ឋានសំណង់មួយ ក្នុងភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលម្ចាស់សំណង់ឈ្មោះ លី ឡាយ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង ធី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងតទឹក រស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានឡើងតទឹកនៅជាន់ទី ៣ ហើយជាន់លើរន្ទាមួយបាក់ធ្លាក់មកលើគំនរកុងផ្លាកេខាងក្រោមផ្ទាល់ដី បណ្ដាលឲ្យសន្លប់ និងរងរបួសធ្ងន់តែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះរូបនេះ ត្រូវបានក្រុមកម្មករដូចគា្នបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើការភ្ឡាមៗ ៕ ប្រាថ្នា