ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែហាន! ចង់ទៅសម្លាប់លោកត្រាំដើម្បីទទួលបានប្រាក់​៨០លានដុល្លារ​

ចែករំលែក៖

សន្តិសុខប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់​អាមេរិក​ ទទួលបានការយាមកាមយ៉ាងតឹងតែងបំផុត ពីក្រុមសន្តិសុខពិសេស និងក្រុមចារកិច្ច​​​ គ្មានអ្នកណាម្នាក់អាចចូលទៅកៀកប្រធានាធិបតី បើមិនមានការអនុញ្ញាតឲ្យនោះឡើយ។ សូម្បីការធ្វើដំណើរទៅក្រៅប្រទេស អាមេរិកក៏យកក្រុម ការពាររបស់ខ្លួនទៅផងដែរ ទាំង​រថយន្ត​ សម្រាប់ធ្វើដំណើរ​​។ ដូច្នេះការធ្វើឃាតប្រធានាធិបតី​អាមេរិក មិនមែនជារឿងងាយស្រួលនោះឡើយ។

កន្លងមកការប្រកាស ផ្តល់រង្វាន់សម្លាប់​ប្រធានាធិបតីអាមេរិក គ្រាន់តែ​ជាការលើកឡើងរបស់មន្ត្រីអ៊ីរ៉ង់តែប៉ុណ្ណោះ មិនមែនរដ្ឋាភិបាលនោះឡើយ ។ ប៉ុន្តែក្រោយពេល​ប្រកាស នឹងផ្តល់រង្វាន់ជាទឹកប្រាក់​៨០លានដុល្លារ ដល់អ្នកណាដែលសម្លាប់លោកត្រាំ​បាន​ ។ ការប្រកាសបែបនេះកើតឡើងក្រោយពេល លោកត្រាំបានបញ្ជាឲ្យសម្លាប់មេទ័ព ដែលមានឥទ្ធិពលលំដាប់ទីពីរ របស់អ៊ីរ៉ង់​។

នៅពេលនេះបុរសជនជាតិអ៊ីរ៉ង់ ម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពេល ព្យាយាមចូលទៅកាន់ទីតាំង​សម្រាកកាយរបស់លោកត្រាម។​ ប៉ូលិស ទីក្រុង​ Palm Beach ​រដ្ឋ​ Florida ​កាលពីថ្ងៃទី​១០ខែមករា​បានចាប់ខ្លួនជនជាតិអ៊ីរ៉ង់ ប្រដាប់ដោយ​អាវុធ​ បង្ហាញវត្តមាននៅជិតរម្មណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីដូណាល់ ត្រាំ។

ការចាប់ខ្លួនបុរសជនជាតិអ៊ីរ៉ង់ នៅលើស្ពាន​ Memorial Flagler មានចម្ងាយពីរមណីយដ្ឋាន​របស់លោកត្រាំ​ប្រមាណ​៥គីឡូម៉ែត្រ​ ហើយប៉ូលិសបានរកឃើញអាវុធជាច្រើន ។ ប៉ូលិសកំពុងតែស្រាវជ្រាវ​ ពីចេតនាពិតប្រាកដរបស់បុរសជនជាតិអ៊ីរ៉ង់ខាងលើ ។

កន្លងមកប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើនបានផ្សាយថា អ៊ីរ៉ង់​បានប្រកាស់ផ្តល់ប្រាក់រង្វាន់​៨០លានដុល្លារដល់អ្នកណាដែលបានធ្វើឃាតលោកត្រាំ​​។ព័ត៌មានខាងលើ គឺជាការប្រកាសរបស់អ្នកចូលរួមក្នុងពិធីបុណ្យសព មេទ័ព​​ Soleimani ​មិនមែនជាការប្រកាសរបស់រដ្ឋាភិបាលអ៊ីរ៉ង់ នោះឡើយ​។

កន្លងមកនៅក្នុងពិធីបុណ្យសព​ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយ​​រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់​៨០លានដុល្លារ​ដល់អ្នកណា ដែលយកក្បាលលោកត្រាំបាន​។​ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា​ប្រាក់រង្វាន់​ខាងលើ គឺជាការបរិច្ចាគពីពលរដ្ឋអ៊ីរ៉ង់​៨០លាននាក់។

ការប្រកាសផ្តល់រង្វាន់ខាងលើ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ ​ឧត្តមសេនីយ៍​ Esmail Qaani ដែល​ឡើងកាន់តំណែង​ជំនួសមេទ័ពដែលអាមេរិក​សម្លាប់ បានប្រកាសថា​ នឹងបន្តសកម្មភាពបោសសម្អាតទាហានអាមេរិក ឲ្យអស់ពីតំបន់មជ្ឈិមបូព៌ា។

នៅពេលនេះដែរ អាមេរិក ក៏បានបញ្ជូនប្រព័ន្ធការពារបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារទីតាំងនានារបស់អាមេរិក​ឲ្យរួចផុតពីការវាយប្រហារអ៊ីរ៉ង់​ ។ អាមេរិកក៏បានបញ្ជូនទាហានបន្ថែម ប្រមាណ៤ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងសន្តិសុខ​៕


ចែករំលែក៖