ភ្នំពេញ៖ បាហុនិការ និងជាតារាសម្តែងស្រីសិចស៊ីកញ្ញា ស៊ីស៊ី (Ci Ci) ទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍នឹងជិវិតហ៊ឺហានាដំណើរកម្សាន្តក្រៅប្រទេសនោះ ស្រាប់តែលេចវីដេអូឱបថើបរោលរាលមួយ ។ តារាស្រីរូបនេះចេញមុខបដិសេធភា្លមៗ មិនមែនជារឿងស្នេហាទេ គឺគ្រាន់តែជាឈុតសម្តែងក្នុងបទចម្រៀងមួយជាមួយតួប្រុសលោក ប៊ឺរី(Berry) ប៉ុណ្ណោះ ។
លេចចេញវីដេអូឱបថើបថ្មីមួយភ្លាមៗរបស់តារស្រី កញ្ញា Ci Ci ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ពីមួយទៅមួយ ។ នារីដែលស្ថិតក្នុងវីដេអូនោះត្រូវបានគេស្គាល់ថាតារាស្រីសិចស៊ីកញ្ញា Ci Ci ។ នាងភ្ញាក់ផ្អើលខ្លាំងក្រោយពីមានការជជីកសួរមិត្តរួមអាជីព និងអ្នកគាំទ្រ ។ ទោះជាយ៉ាងណានាងមិនបារម្ភថានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងនោះទេ ខណៈមានអ្នកដឹងច្រើនថាជាការសម្តែងប៉ុណ្ណោះ ។ តារាស្រីរូបនេះបញ្ជាក់ថា គឺជាឈុតឆាកសម្តែងក្នុងបទចម្រៀងថ្មីបទ ប៉ុន្មានសង្សារ ដែលជាសំនៀងរបស់លោក ហួន សំអុល ។ កញ្ញា បន្តថា បទនេះត្រូវបានថតដោយនាងសម្តែងរួមគ្នាជាមួយលោក ប៊ឺរី និងតារាប្រុសសង្ហាផ្សេងម្នាក់ទៀតកាលពីថ្ងៃទី២៣ ខែមករាមកម្ល៉េះ ។
តារាស្រីរូបនេះលើកឡើងថា វីដេអូនេះទំនងជាលេចចេញពីក្រុមការងារនាង ហើយក៏មិនមែនជាកំហុសដែរព្រោះតែមិនមែនជាវីដេអូឱបថើបជ្រុលហួសហេតុនោះទេ ។ នាងថាស្នាដៃថ្មីនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ ហើយនាងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕ វឌ្ឍនា