ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពប្រើញញួរគំរាមវាយប្លន់នារីម្នាក់យកកាបូបលុយ និងទូរស័ព្ទ បានសម្រេចកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុច ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ខែម សុខា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទីលំនៅផ្ទះលេខ១៥០៣ ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ស្រីម៉ុច ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះជួលលេខ១៨ ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ទូរស័ព្ទដៃម៉ាកណូគា(ចាស់)ចំនួន០១គ្រឿង លុយដុល្លារចំនួន៤០ដុល្លារ និង សម្លៀកបំពាក់មួយចំនួន ។
វត្ថុតាងចាប់យកឧបករណ៍សាកថ្មទូរស័ព្ទដៃ(power bank) ចំនួន០១គ្រឿង,ស៊ីមកាតលេខ 069 508150 ចំនួន០១បន្ទះ(ជារបស់ជនរងគ្រោះ) និង ញញួរដងឈើចំនួន០១ដើម , ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា (ម៉ូតូចាស់) ពណ៍ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1I 9016 (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ