ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកោះកុងឃាត់បុរសម្នាក់យកទៅអប់រំក្រោយបង្ហោះហ្វេសប៊ុកថាខេត្តកោះកុងមានវីរុសកូរ៉ូណា

ចែករំលែក៖

ខេត្តកោះកុង៖ មន្រ្តីកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថៃ្ងទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ រសៀល កម្លាំងកងរាជអាវុធហត្ថខេត្តបាននាំខ្លួនបុរសម្នាក់យកទៅធើ្វការអប់រំណែនាំខណៈ បង្ហោះសារតាមបណ្តាញសង្គមក្លែងក្លាយ បង្កចលាចល ពាក់ព័ន្ធបញ្ហាការឆ្លង វីរុស កូរ៉ូណា នៅខេត្តកោះកុង ។

បុរសនេះជាម្ចាស់ម្ចាស់អាក់ខោនឈ្មោះ ជុន ចិន ដោយបានបង្ហោះសារតាមរយ:បណ្តាញសង្គមFacebook កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ដោយសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ ។

ការពិតនេះជាព័ត៌មានមិនពិត ដែលកម្លាំងកងរាចអាវុធហត្ថស្រុកបានស្រាវជ្រាវដឹងក៏នាំខ្លួន ឈ្មោះ ជុន ចិន ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ជាម្ចាស់អាក់ខោនខាងលើមកធ្វើការសាកសួរ ឆ្លើយបំភ្លឺហើយអប់រំណែនាំ ឲ្យកែសម្រួលព័ត៌មាន និង បកស្រាយបង្ហោះសារ ឡើងវិញ ព្រោះនៅខែត្តកោះកុងពុំមានជំងឺប្រភេទនេះរាលដាលដល់ទេ ។ ក្រោយធ្វើការណែនាំ និងឲ្យបុរសនេះធ្វើកិច្ចសន្យារួច ទើបសមត្ថកិច្ចសម្រេចឲ្យគេវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ប្រាថ្នា


ចែករំលែក៖