ភ្នំពេញ៖ គំនរសំរាម និងព្រៃក្នុងប្រឡាយទឹកស្អុយមួយកន្លែងត្រូវបានបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ កាលពីវេលា១១ និង ១០នាទីយប់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកស្អុយមួយកន្លែង ជាប់នឹងស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គំនរសំរាម និងព្រៃដែលនៅក្នុងប្រឡាយលូទឹកស្អុយចំណុចកើតហេតុខាងលើសង្ស័យមានគេបោះកន្ទុយបារីទៅលើបណ្តាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានរាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន ៣គ្រឿងបានបាញ់ទឹកអស់ទាំង ៣ គ្រឿងប្រើពេលវេលាជិតកន្លះម៉ោងទើបបានរលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះអគ្គិភ័យឆាបឆេះគំនរសំរាម និងព្រៃខាងលើនេះមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ ហើយក៏មិនបណ្តាលឲ្យមានអ្នករងរបួសក្នុងករណីអគ្គិភ័យនោះដែរ៕ ភារ៉ា ដង្កោ