ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាសម្ផស្ស គ្មានច្បាប់អនុញ្ញាត ត្រូវក្រសួងសុខាភិបាលប្រកាស នឹងចាត់វិធានការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នាពេលថ្មីៗនេះក្រសួងសុខាភិបាល បានប្រកាសនឹងចាត់វិធានការតាមច្បាប់ ចំពោះម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាសម្ផស្ស គ្មានច្បាប់អនុញ្ញាត ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលនិងថែរក្សាសម្ផស្សទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាប ក្នុងបច្ចុប្បន្ននេះក្រសួងសុខាភិបាលសង្កេតឃើញថា ការបើកមជ្ឈមណ្ឌលនិងមជ្ឈមណ្ឌលថែរក្សាសម្ផស្សមួយចំនួនពុំទាន់ឡើយ ។ យោងប្រកាស០០៨ អបស/មព ចុះថ្ងៃខែមករា ឆ្នាំ២០១០ របស់ក្រសួងសុខាភិបាលស្តីពីនិងល័ក្ខខ័ណ្ឌបច្ចេកទេសក្នុងឬបិទឬប្តូរទីតាំងនៃមជ្ឈមណ្ឌលនិងមជ្ឈមណ្ឌលថែ តម្រូវឱ្យគ្រប់ទីតាំងប្រកបនិងថែរក្សាសម្ផស្សទាំងអស់ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។

ដូចនេះដើម្បីពង្រឹងការអនុវត្តឱ្យស្របតាមបទថ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព គុណភាព និងសិទ្ធភាពក្នុងការសេវាកែ និងថែរក្សាសម្ផស្សដល់អតិថិជន សូមលោក លោកស្រី ដែលកំពុងប្រកបសេវាកម្មកែសម្ផស្ស ឬមជ្ឍមណ្ឌលថែរក្សាសម្ផស្ស ហើយពុំទាន់មានច្បាប់ ឬមានបំណងបើកមជ្ឈមណ្ឌល ឬមជ្ឈមណ្ឌលសម្ផស្សត្រូវមកទំនាក់ទំនងនៅនាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងនៃក្រសួងសុខាភិបាលចាប់ពីថ្ងៃជូនព័ត៍មាននេះតទៅ ។

ក្នុងករណី លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលនិងថែរក្សាសម្ផស្សនិងអនុវត្តសេចក្តីជូនក្រសួងសុខាភិបាលនឹងមានវិធានការ និងលិខិតបទដ្ឋានដែលមានជាធរមាន ។ ដោយក្រសួងសុខាភិបាលសង្ឃឹមថា លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលនិងថែរក្សាទាំងនឹងសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕ស តារា


ចែករំលែក៖