ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ដោយហេតុតែមានជីវភាពក្រីក្រ បានប្តូរកម្លាំងយកលុយចិញ្ចឹមប្រពន្ធកូនដោយទៅស៊ីឈ្នួលបារកំប្លោកក្នុងស្រះឲ្យគេ ចៃដន្យអាក្រក់ខ្យល់គរធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ។
ហែតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃ សុក្រ ១៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុច អូរគុម្ពរ ស្ថិតក្នុងភូមិសាស្រ្ដ ភូមិ ប៉ប្រក ឃុំ សំរោងសែន ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។
មន្រ្តីនគរបាល ស្រុកកំពង់លែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ ភាព ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ តាឡាត់ ឃុំ ស្វាយរំពារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង បានមកស៊ីឈ្នួលបារកំប្លោក ឲ្យ ឈ្មោះ ពៅ វែង ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំ សំរោងសែន ស្រុក កំពង់លែង។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចិះទូកបារកប្លោកឲ្យឈ្មោះ ពៅ វែង ដូចថ្ងៃធម្មតា ហើយដោយទំនងជាបុរសនេះខ្យល់គរធ្វើឲ្យធ្លាក់ទឹកលង់ទឹកស្លាបស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា