ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនស្រា.សម្នាក់ ដេកស្លាប់នៅក្រោមផ្ទះគេ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសញៀនស្រា.សម្នាក់ តែងតែស្រវឹងដាច់បាយ ស្រាប់តែឃើញដេកស្លាប់នៅក្រោមផ្ទះគេ ដែលម្ចាស់មិននៅទុកចោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២២ និង ៣០នាទីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅក្រោមផ្ទះរបស់ឈ្មោះ ហៀង ម៉ាប់ ភេទស្រី អាយុ ៤០ឆ្នាំ ភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពឈ្មោះ អ៊ួច អឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ឌួល អ៊ូជ ភេទប្រុស អាយុ ៨០ឆ្នាំ ត្រូវជាឪពុកបង្កើត របស់ជនរងគ្រោះ នៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ចំពោះមុខសមត្ថកិច្ចយើងថា ៖ កូនរបស់គាត់ឈ្មោះ អ៊ូច អឿន នេះជាមនុស្សញៀនស្រា ពុំមានស្នាក់នៅពិតប្រាកដទេនៅភូមិឯងជាំថ្នាញ ជួនទៅភូមិល្អក់ ដែលជាទីលំនៅខាងប្រពន្ធរបស់ខ្លួនឈ្មោះ ហ៊ាង គឿន ដែលអ្នកទាំងពីរនាក់នេះបានលែងលះគ្នាជាយូរហើយ និងតាមការបំភ្លឺរបស់ឈ្មោះ រ៉េត រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ធា បានរៀបរាប់ជូនសមត្ថកិច្ចយើងថា៖ មុនកើតហេតុពីរថ្ងៃបានឃើញជនរងគ្រោះឈ្មោះ អ៊ូជ អឿន នេះមកស្នាក់នៅ ក្រោមផ្ទះ បងស្រីខ្លួនឈ្មោះ ហៀង ម៉ាប់ ដែលគាត់មិននៅទុកចោលជនរងគ្រោះបានស្នាក់នៅ ក្រោមផ្ទះនេះ ឃើញតែងតែស្រវឹងដាច់បាយខ្លួនក៏ហៅមកហូបថ្ងៃកើតហេតុពេលល្ងាចខ្លួនបានឃើញ ដើរទ្រេតទ្រោតចូលដេកនៅក្រោម ផ្ទះ បងខ្លួនខាងលើ ខ្លួនក៏បានហៅប្រពន្ធ មកជួយរៀបចំឲ្យសម្រាកលើគ្រែ ។

លុះនៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បាននាំប្រពន្ធខ្លួនមកមើលស្រាប់តែឃើញ ជនរងគ្រោះនេះបានផុតដង្ហើមមិនដឹងតាំងពីពេលថ្មើរណា ។ ខ្លួនឃើញដូច្នេះក៏បានទៅហៅឈ្មោះ ង៉ូវ ថេង ភេទប្រុស អាយុ ៧៧ឆ្នាំ នៅផ្ទះក្បែរគ្នាឲ្យមក ហើយខ្លួនក៏បានដើរប្រាប់ញាតិជិតខាងបន្ថែមទៀតមកជួយពិនិត្យមើល ក្រោយពីដឹងថាជនរងគ្រោះបានផុតដង្ហើមក៏បានចាស់ទុំលោកតាអាចារ្យនាំគ្នាសូត្រធម៌ ។

ក្រោយដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេឃុំ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋសាច់ញៀតសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ ។

តាមការការពិនិត្យ ដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ អ៊ួច អឿន បានស្លាប់ដោយសារជម្ងឺគាំងបេះដូង ។

មូលហេតុ ស្រវឹងដាច់បាយហេវហត់បណ្តាលកើតខ្យល់គរគាំងបេះដូងស្លាប់ ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសពជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖