ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីកំណាច ខឹងប្រពន្ធ និងបងថ្លៃស្រី ស្ដីបន្ទោសរឿងដើរផឹកស្រា មិនជួយធ្វើការ ទាញផ្លែកាំបិតខ្វែវគ្មានដងកាប់ប្រហារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឫអនីតិសង្វាស់ជន (ប្ដីកាប់ប្រពន្ធ និងបងថ្លៃស្រី និងកាំបិតខ្វែវ) បណ្ដាលឲ្យរបួស ។

ដឹងកើតហេតុ ថ្ងៃចន្ទ ០២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៣០នាទី បង្កឡើងដោយជនសង្ស័យម្នាក់ត្រូវជាប្ដីឈ្មោះ អាង អ៊ី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ជនរងគ្រោះមានចំនួន ៣នាក់រួមមាន: ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ ៤៣ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសមុតរយះក្បាលផ្នែកខាងលើប្រវែង១៥ស ម ចំនួន១កន្លែង ។ ឈ្មោះ សួន សុខអេង ភេទស្រី អាយុ ៥៨ឆ្នាំ ត្រូវជាបងថ្លៃ រងរបួសមុតរយះក្បាលខាងឆ្វេង ៦ ៥ស ម មុតរយះក្បាលខាង ស្ដាំ ៦ ៥ស ម មុតរយះ ក ខាង ស្ដាំ ៥ស ម និងស្មាខាងស្ដាំ ៦ស ម ។ ឈ្មោះ សួន សុខអន ស្រី អាយុ ៤៩ឆ្នាំ ត្រូវជាបងថ្លៃ រងរបួសមុតរយះថ្ពាល់ខាងឆ្វេង ប្រវែង ៥ស ម ១កន្លែង ។

តាមការបំភ្លឺរបស់ឈ្មោះ សួន សារ៉ាន់ ភេទស្រី ត្រូវជាប្រពន្ធបានប្រាប់ថា៖ នៅថ្ងៃកើតហេតុប្ដីរបស់គាត់បានផឹកស្រាស្រវឹង ហើយមិនជួយធ្វើការងារទេ លុះដល់ម៉ោងប្រហែល ១៨ប្ដីរបស់គាត់បានត្រឡប់មកពីផឹកទៀតហើយមានកាន់ស្រាច្រកដបទឹកសុទ្ធចំនួន ២ដបស្មើ និង ១លីត្រ មកផឹកនៅផ្ទះទៀត ឃើញដូចនោះ គាត់ និងបងស្រីក៏ស្ដីបន្ទោសថា៖ គិតតែពីផឹកមិនជួយធ្វើការអីទេ ពេល នោះប្ដីក៏របស់គាត់ក៏ខឹងហើយដេញវាយគាត់ និងបងស្រីទាំង ២នាក់ រត់ទៅនៅចំការអ្នកជិតខាង លុះដល់ម៉ោងប្រហែល ២០ក៏នាំគ្នាមកវិញគិតថាប្ដីឈប់រករឿង ពេលមកដល់ស្រាប់តែប្ដីគាត់រករឿង ហើយក៏ទាញផ្លែកាំបិតខ្វែវគ្មានដង មកកាប់គាត់ចំពីលើក្បាល ១កាំបិត ឃើញដូចនោះបងស្រីគាត់ទាំង ២នាក់ ចូលទៅជួយក៏ត្រូវប្ដីរបស់គាត់កាប់ឲ្យរបួសទាំងអស់គ្នា ពួកគាត់ក៏ប្រវាយ ប្រតប់ដណ្ដើមបានកាំបិត ហើយនាំគ្នារត់ចេញពីទីនោះទៅឲ្យបងប្អូនជួយ ហើយបងប្អូនបាននាំយកពួកគាត់ទាំង ៣នាក់មកមន្ទីរពេទ្យខេត្តកំពង់ធំទាំងយប់់ ។

ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់ទីកន្លែងកើតហេតុធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖