ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មីឬ 2019-nCoV ឬ COVID-19 គិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ ៦៦៨២នាក់ បានចាកចេញពីមន្ទីរពេទ្យវិញ ។ ប៉ុន្តែអ្នកឆ្លងជំងឺនេះកើនឡើង ៦៤ ៦២៧នាក់ និងស្លាប់ ១ ៤៨៣នាក់ ។
នៅក្នុងប្រទេសចិន អ្នកជំងឺសរុប ៦៤ ៦២៧នាក់, ស្លាប់១៤៨៣នាក់ និងចាកចេញពីមន្ទីរពេទ្យ ៦៦០១នាក់ ។ នេះបើតាមការផ្សាយរបស់ប្រភព wikipedia ថ្ងៃទី១៤ ខែកុម្ភៈ ។
អ្នកជំងឺនៅប្រទេសជប៉ុនសរុប៣៣នាក់ ក្នុងនោះ ស្លាប់១នាក់ និងចាកចេញពីមន្ទីរពេទ្យ១០នាក់ ។ ចំណែកនៅលើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess ដែលជប៉ុនកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងនោះអ្នកជំងឺកូរ៉ូណាឆ្លងកើនឡើង២១៨នាក់បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ។
សូមបញ្ជាក់ថា ជំងឺកូរ៉ូណា ឬCOVID-19 បានផ្ទុះឡើងនៅប្រទេសចិន ទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយមកដល់ពេលនេះឆ្លងរាលដាលប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកចំនួន២៨ ។
មកដល់ថ្ងៃទី១៤ ខែកុម្ភៈ តាមប្រភពព័ត៌មានខាងលើបញ្ជាក់ថា អ្នកជំងឺសរុបទាំងអស់កើនឡើង ៦៥ ២១៣នាក់, បាត់បង់ជីវិត ១៤៨៦នាក់ និង ចាកចេញពីមន្ទីរពេទ្យ៦៦៨២នាក់ផងដែរ ៕