ព័ត៌មានទាន់ហេតុការណ៍៖

ផ្តល់ក្តីស្រឡាញ់នៅថ្ងៃ១៤ កុម្ភៈ ដោយការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស

ចែករំលែក៖

ខេត្តស្វាយរៀងះនាព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង បានរៀបចំកម្មវិធីបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់!” ។

បើតាមកាឲ្យដឹងពីលោកប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ថា ការបង្កើតឱ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិកដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាពបរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវក្តីស្រឡាញ់ក្នុងថ្ងៃ១៤កុម្ភៈ ហើយក៏ជាចលនា បង្កើតធនាគាឈាមរស់ សម្រាប់ត្រៀមជួយសង្គ្រោះបន្ទាន់ៗ នៅពេលត្រូវការចាំបាច់ដែលតំរូវឲ្យយើងមកបំពេញភារៈនៅពេលនេះ ក្នុងនាមប្រធានមន្ទីរពេទ្យខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម ជាមួយសកម្មភាពមនុស្សធម៌ ដោយការបរិច្ចាគឈាម ដើម្បីការងារសង្គម និងការជួយផ្តល់ជីវិតថ្មី ដល់មនុស្សជាតិដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗហើយត្រូវការឈាម ។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង តែងតែគៀគរបំផុសចលនាយុវជនឲ្យបរិច្ចាគឈាម ក្នុងគោលបំណង ចូលរួមក្នុងសកម្មភាពសង្គម ព្រោះនេះគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់គ្នាដើម្បីធ្វើឲ្យសង្គមកាន់តែរីកចំរើនឡើង ការចូលរួមបរិច្ចាកឈាមគឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយឧបករណ៍ណាមួយបានឡើយ ។

បន្ថែមពីនេះគឺបំផុសចលនាឲ្យមានការចូលរួមបរិច្ចាកឈាម ព្រោះថាការបរិច្ចាកនេះមិនប៉ះពាល់ដល់សុខភាពឡើយ យើងអាចចែករំលែកក្តីស្រឡាញ់គ្រប់រូបភាពដែលយើងអាចធ្វើទៅបាន ហើយធ្វើជាគម្រូដល់យុវជនផ្សេងទៀតឲ្យមានការចូលរួមផ្តល់ឈាម ។

អ្វីដែលសំខាន់ជាងនេះយើងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវជនកុំឲ្យមានការយល់ខុសពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ប្រពៃណីរបស់ខ្មែរ ងាកមកបង្កើតវប្បធម៌ចែករំលែកក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ និងមនុស្សទូទៅក្នុងសង្គមជាតិផងដែរ ៕ យឹម សុថាន


ចែករំលែក៖